Comments

៣១ តុលា ១៩២២ កាលបរិច្ឆេទប្រសូត្ររបស់ព្រះមហាក្សត្រដ៏ល្បីល្បាញរបស់កម្ពុជាមួយព្រះអង្គ គឺព្រះបាទ នរោត្តម សីហនុ


ភ្នំពេញ ៖

កាលពី៩៤ឆ្នាំមុន នាវេលាម៉ោងប្រាំពីរល្ងាច ថ្ងៃអង្គារ៍ ទី៣១​ ខែតុលា ឆ្នាំ១៩២២ ទារកមួយអង្គបានប្រសូត្រមក នោះគឺទារក “សីហនុ” ព្រះនាមនេះត្រូវថ្វាយដោយសម្តេច នរោត្តម សុធារស ដែលត្រូវជាព្រះអយ្យកោ (ជីតា) ដោយយកលំនាំតាមព្រះរាជាមួយអង្គនៅក្នុងរឿងព្រេងនិទានរបស់ឥណ្ឌា។


ព្រះមាតារបស់ព្រះអង្គ ព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមៈ នារីរ័ត្ន សិរីវឌ្ឍនា បានចាត់ឲ្យក្រុមហោរាទស្សន៍ ទាយពីជោគជតារបស់ព្រះរាជកុមារ សីហនុ។ ហោរាទស្សន៍ទាយថា “ព្រះរាជកុមារមានជោគជតាខ្ពស់ ហើយនឹង បានតំណែងធំនៅក្នុងរាជការ ក៏ប៉ុន្តែព្រះអង្គមានគូសត្រូវច្រើនតាមព្យាបាទ តែទីបំផុតព្រះអង្គបានផ្តួលពួកគេ ដោយជោគជ័យ”។

ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ​ បានសាងព្រះនាមល្បីល្បាញនៅក្នុងឆាកនយោបាយជាតិ និង អន្តរជាតិក្នុងសម័យកាលដ៏ទំនើបអស់រយៈពេល៧១ព្រះវស្សា មុននឹងព្រះអង្គសោយទិវង្គតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ នាទីក្រុងប៉េកាំង ប្រទេសចិន។

ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ជាព្រះរាជបុត្ររបស់ព្រះបាទ នរោត្តម សុរាម្រិត និងព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមៈ នារីរ័ត្ន សិរីវឌ្ឍនា។ ព្រះអង្គប្រហែលជាបុត្រទោល ព្រោះនៅក្នុងឯកសារមិនបានបញ្ជាក់ថា​ ព្រះអង្គមានព្រះរាម ឫព្រះអនុជ ឡើយ។

សព្វថ្ងៃព្រះបាទ នរោត្តម សីហមុនី ដែលជាព្រះរាជបុត្ររបស់ព្រះអង្គជាមួយសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ជាគ្រងរាជសម្បត្តិជាព្រះមហាក្សត្រកម្ពុជា៕

៣១ តុលា ១៩២២ កាលបរិច្ឆេទប្រសូត្ររបស់ព្រះមហាក្សត្រដ៏ល្បីល្បាញរបស់កម្ពុជាមួយព្រះអង្គ គឺព្រះបាទ នរោត្តម សីហនុ ៣១ តុលា ១៩២២ កាលបរិច្ឆេទប្រសូត្ររបស់ព្រះមហាក្សត្រដ៏ល្បីល្បាញរបស់កម្ពុជាមួយព្រះអង្គ គឺព្រះបាទ នរោត្តម សីហនុ Reviewed by slm on 8:17 AM Rating: 5

No comments:

Powered by Blogger.