Comments

២៩ តុលា ខួប១២ព្រះវស្សា នៃការឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះករុណាព្រះបាទ នរោត្តម សីហមុនី ជាព្រះមហាក្សត្រកម្ពុជា

ត្រឡប់ទៅ១២​ឆ្នាំមុន
នៅព្រះបរមរាជវាំងចតុម្មុខមង្គល ក្រុងភ្នំពេញ មានព្រះរាជពិធីរាជាភិសេក ព្រះមហាក្សត្រថ្មី នៃនគរនេះ (ថ្ងៃទី២) គឺព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី​។ ព្រះអង្គជាព្រះរាជបុត្ររបស់ព្រះបាទនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះបិតាឯករាជ្យជាតិ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ។

នាថ្ងៃគ្រងរាជ្យសម្បត្តិនោះ ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះអង្គបានមានព្រះបឋមបរមរាជ ឱង្ការថា៖

«ខ្ញុំតាំងសច្ចា ថានឹងប្រព្រឹត្តតាមរដ្ឋធម្មនុញ និងច្បាប់ទាំងឡាយនៃព្រះរាជាណាចក្រកម្ពុជា ហើយនឹងតាំងចិត្តធ្វើផលប្រយោជន៍ដល់រដ្ឋ និងប្រជារាស្ត្រ»៕៚

នាទិវារំលឹកខួបនេះ ខ្ញុំម្ចាស់ជាម្ចាស់ទំព៌រនេះ សូមក្រាបបង្គំថ្វាយព្រះពរព្រះអង្គ មានព្រះរាជសុខភាពបរិបូរណ៌ ដើម្បីគង់នៅជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្រ្តទូទាំងព្រះនគរ។

សេចក្តីគួរពុំគួរ សូមទ្រង់ព្រះមេត្តាប្រោស

សលម

២៩ តុលា ខួប១២ព្រះវស្សា នៃការឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះករុណាព្រះបាទ នរោត្តម សីហមុនី ជាព្រះមហាក្សត្រកម្ពុជា ២៩ តុលា ខួប១២ព្រះវស្សា នៃការឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះករុណាព្រះបាទ នរោត្តម សីហមុនី ជាព្រះមហាក្សត្រកម្ពុជា Reviewed by slm on 9:45 PM Rating: 5

No comments:

Powered by Blogger.