Comments

ទិដ្ឋភាពពិធីអកអំបុក សំពះព្រះខែ និងព្រះរាជពិធីទ្វារទសមាសក្នុងព្រះបរមរាជវាំងចតុម្មុខមង្គល


ព្រះមហាក្សត្រយាងអកអំបុកជាមួយសម្តេចព្រះរាម នរោត្តម បុប្ជា ទេវី
ភ្នំពេញ ៖ ព្រះបរមរាជវាំងចតុម្មុខមង្គល
នាវេលារាត្រីថ្ងៃច័ន្ទ ១៥កើត ខែកត្តិក ឆ្នាំវក ព.ស ២៥៦០ ដែលត្រូវនឹងថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក
បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ក្នុងព្រះបរមរាជវាំងចតុម្មុខមង្គល មានប្រារព្ឋពិធីទ្វារទសមាស ដែលតាមភាសាសាមញ្ញហៅថា ពិធីសម្រក់ទៀនផ្សងអំពីទឹកភ្លៀងប្រចាំឆ្នាំសម្រាប់ធ្វើស្រែចម្ការ។
គ្រឿងរណ្តាប់ថ្វាយព្រះរាជពិធីទ្វារទសមាស

គ្រឿងរណ្តាប់ថ្វាយក្នុងព្រះរាជពិធីទ្វារទសមាស
ទៀនសម្រាប់ផ្សងទឹកភ្លៀងទាំង២៥រាជធានី/ខេត្ត
តាមព្រះរាជបវេណីជាតិ ព្រះមហាក្សត្រ និងព្រះរាជវង្សានុវង្សយាងប្រារព្ឋកម្មវិធីនេះជាមួយមន្ត្រីសាសនាក្នុង ព្រះបរមរាជវាំង ព្រមទាំងព្រះសង្ឃគ្រប់លំដាប់ថ្នាក់។ ក្រៅពីផ្សងទឹកភ្លៀង ព្រះមហាក្សត្រក៏យាងអកអំបុក ជាមួយព្រះញាតិវង្សានុវង្សយ៉ាងរីករាយទុកជាតំណាងនៃពិធីអកអំបុក និងសំពះព្រះខែដល់ប្រជារាស្ត្រទូទាំង នគរផងដែរ។


កំណត់សម្គាល់ ៖ ឆ្នាំនេះជាឆ្នាំដែលព្រះរាជាណាចក្រកម្ពុជាប្រារព្ឋព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឡើងវិញ បន្ទាប់ពីបានខកខានអស់រយៈពេលជាច្រើនឆ្នាំ។ លើសពីនេះទៀត ឆ្នាំនេះជាឆ្នាំអស្ចារ្យ ដែលមិនមែនតែនៅកម្ពុជា តែនៅទូទាំងពិភពលោកតែម្តងនោះគឺ ព្រឹត្តិការណ៍ដែលមានព្រះច័ន្ទធំ និងស្រស់ស្អាតជាងធម្មតា។
ការបាញ់កាំជ្រួចអបអរសាទរ
ទិដ្ឋភាពពិធីអកអំបុក សំពះព្រះខែ និងព្រះរាជពិធីទ្វារទសមាសក្នុងព្រះបរមរាជវាំងចតុម្មុខមង្គល ទិដ្ឋភាពពិធីអកអំបុក សំពះព្រះខែ និងព្រះរាជពិធីទ្វារទសមាសក្នុងព្រះបរមរាជវាំងចតុម្មុខមង្គល Reviewed by slm on 12:38 AM Rating: 5

No comments:

Powered by Blogger.