“វិកលចរិក” ភាពយន្តខ្មែរបែបរន្ឋត់ ជឿជាក់ក្រសោបបានតំណែងភាពយន្តខ្មែរកំពូលនាចុងឆ្នាំ២០១៦?
រឿង “វិកលចរិក” ជឿជាក់ក្រសោបបានតំណែងភាពយន្តខ្មែរកំពូលនាចុងឆ្នាំ២០១៦?
![]() |
Poster ផ្សព្វផ្សាយរបស់រឿង វិកលចរិក |
វិកលចរិក
ភាពយន្តបែបភ័យរន្ឋត់ តក់ស្លុត រំញោចបេះដូង របស់ផលិតកម្មមាតុចក្រ
បានផ្សព្វផ្សាយនូវវីដេអូ សាច់រឿងដោយសង្ខេប កាលពីពេលពាក់កណ្តាលខែតុលា នេះហើយ។
នេះជាស្នាដៃដ៏ពិសេស និងសម្រិត សម្រាំងបំផុតរបស់ផលិតកម្មមាតុចក្រ ទាំងអ្នកដឹកនាំរឿង
អ្នកនិពន្ឋ តារាសម្តែង និងអ្នកបច្ចេកទេស។
រឿងនេះដឹកនាំសម្តែងដោយលោក ហ៊ុយ យ៉ាឡេង (អតីតអ្នកដឹកនាំរឿង ខ្មោចដើមចេកជ្វា )ក្រោមកិច្ចសហការ ពីអ្នកនិពន្ឋក្មេងចាស់កម្ពុជា ចំនួន ៤រូប ១.អ្នកនាង អាត សុធាវី ២.លោក ស្វាយ លីម៉េង ៣. លោក សួង ម៉ាក និង ៤. លោក សួង ប្រុសប្រាថ្នា។ ចុះចំណែកតារាសម្តែង? ខុសពីភាពយន្តមុនៗរបស់ខ្លួន រឿង វិកលចរិក លោក ហ៊ុយ យ៉ាឡេង ដែលជាអ្នកដឹកនាំសម្តែង បានដាក់ទុនសម្តែងជាតួមនុស្សវិកលចរិកដោយខ្លួនឯង ដោយសហការជាមួយលោក វ៉ាន់ឌី វិបុល (តួប្រុសក្នុងរឿងគ្រាប់ពេជ្រ) និងកញ្ញា ឈុំ វត្តី (តួស្រីក្នុងរឿង ហ្លួងព្រះស្តេចកន) ព្រមទាំងតារាសម្តែងចាស់ថ្មីដែលមានទេពកោសល្យជាច្រើនរូបទៀត។
![]() |
តួអង្គវិកលចរិក និងមិត្តភក្តិ |

តួអង្គសំខាន់ៗក្នុងរឿងវិកលចរិក |
វិកលចរិក
នឹងដាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០១៦
គ្រប់រោងភាពយន្តទំនើបទាំងអស់ក្នុង រាជធានីភ្នំពេញ តាមបណ្តាខេត្ត
ហើយជាពិសេសក៏នឹងត្រៀមដាក់បញ្ចាំងនៅក្រៅប្រទេសផងដែរ។
តស់ចង់ដឹងរន្ឋត់យ៉ាងណា សូមទស្សនា វីដេអូសាច់រឿងដោយសង្ខេបដូចតទៅ ៖

កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា
“វិកលចរិក” ភាពយន្តខ្មែរបែបរន្ឋត់ ជឿជាក់ក្រសោបបានតំណែងភាពយន្តខ្មែរកំពូលនាចុងឆ្នាំ២០១៦?
Reviewed by slm
on
11:04 PM
Rating:

No comments:
Post a Comment