Comments

ខែវិច្ឆិកា ព្រះរាជាណាចក្រកម្ពុជាត្រៀមប្រារព្ឋពិធីបុណ្យជាតិដ៏សំខាន់ចំនួន២


ព្រះរាជពិធីបុណ្យសំខាន់ៗក្នុងខែវិច្ឆិកា



ភ្នំពេញ ៖
ខែវិចិ្ឆកា បើគិតតាមខែសុរិយគតិ ត្រូវនឹងខែកក្តិក និងខែមិគសិរ។ នៅក្នុងខែនេះ កម្ពុជាត្រៀមប្រារព្ឋពិធីបុណ្យ ដ៏សំខាន់ចំនួន២ គឺ ៖
១, ថ្ងៃ៩ ខែវិច្ឆិកា ទិវាបុណ្យឯករាជ្យជាតិ ៖ ឆ្នាំ២០១៦នេះ គឺជាខួបគម្រប់ ៦៣ឆ្នាំនៃការទទួលបានឯករាជ្យ របស់កម្ពុជាពីអាណានិគមបារាំង ក្រោមព្រះរាជសកម្មភាពដឹកនាំរបស់ព្រះបាទ នរោត្តម សីហនុ និងវីរបុរស ជាតិជាច្រើនរូបទៀត។ ជារៀងរាល់ឆ្នាំ ព្រះមហាក្សត្រ មន្ត្រីរាជការ និងប្រជារាស្ត្រប្រជុំគ្នាប្រារព្ឋការគោរព វិញ្ញាណក្ខន្ឋវីរបុរសជាតិ​ ដោយដុតភ្លើងទៀនជ័យ នៅវិមានឯករាជ្យ នាវេលាពេលព្រឹក។ ៣ថ្ងៃក្រោយ ព្រះមហាក្សត្រនឹងយាងពន្លត់ភ្លើងទៀនជ័យនោះវិញ។


២, ១៣​​ ១៤ ១៥​ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ៖ ឆ្នាំនេះ រាជរដ្ឋាភិ បាលកម្ពុជា បានសម្រេចរៀបចំព្រះរាជពិធីនេះឡើងវិញ បន្ទាប់ពីមានការខកខានមួយរយៈ។ ពិធីបុណ្យអុំទូក ជាបុណ្យដ៏ធំំមួយរបស់ក្នុងចំណោមបុណ្យជាតិផ្សេងៗទៀតដែលមានប្រជាជនមកពីគ្រប់ទិសទី ប្រហែល៣ ទៅ៤លាននាក់ (តួលេខធ្លាប់បានចេញផ្សាយ) ជួបជុំគ្នានៅមុខទន្លេចតុម្មុខ រាជធានីភ្នំពេញ។ នាពេលរាត្រីមាន ការបណ្តែតប្រទីប, បាញ់កាំជ្រួច និងការសម្តែងសិល្បៈផ្សេងៗ យ៉ាងសប្បាយរីករាយ។

សូមកត់ចំណាំក្នុងប្រក្រតិទិនរបស់អ្នកអំពីបុណ្យជាតិដ៏សំខាន់ក្នុងខែវិចិ្ឆកានេះ ដើម្បីត្រៀមខ្លួនក្នុងការចូលរួមលេងសប្បាយទាំងអស់គ្នា!!!

 


ខែវិច្ឆិកា ព្រះរាជាណាចក្រកម្ពុជាត្រៀមប្រារព្ឋពិធីបុណ្យជាតិដ៏សំខាន់ចំនួន២ ខែវិច្ឆិកា ព្រះរាជាណាចក្រកម្ពុជាត្រៀមប្រារព្ឋពិធីបុណ្យជាតិដ៏សំខាន់ចំនួន២ Reviewed by slm on 8:46 PM Rating: 5

No comments:

Powered by Blogger.