Comments

រំដួលលិចទឹក




រំដួលលិចទឹក

កាលពីថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំវក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ដែលត្រូវនឹងថ្ងៃចេញព្រះវស្សា កញ្ញារំដួលលិចទឹក បានផ្តល់កិត្តិយសចូលរួមក្នុងកម្មវិធី លក្ខណៈពិសិដ្ឋនៃអក្សរសាស្ត្រ និងអក្សរសិល្ប៍ខ្មែរ ដោយសម្តែងជាតួនាង មេកាឡី ជាមួយប្អូនៗដែលមានចំណង់ចំណូលចិត្តក្នុងការសម្តែងក្នុងទម្រង់ល្ខោននិយាយ ដែលដកស្រង់ពីរឿង មរណមាតា។ ដោយសារទេពកោសល្យនៃការសម្តែងរបស់កញ្ញារំដួលលិចទឹក និងសិល្បករផ្សេងទៀត មហាជនបានផ្តល់ការកោតសរសើរ និងគាំទ្រចំពោះស្នាដៃមួយនេះ យ៉ាងសម្បើម។ ទម្រង់ល្ខោននិយាយនេះ ត្រូវបានរៀបចំតម្លើងដោយលោក​ ណេន ភារិទ្ឋ សិល្បករល្ខោននិយាយនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងនិពន្ឋពាក្យសន្ទនា ដោយលោក ស្វាយ លីម៉េង ដោយផ្អែកទៅតាមសៀវភៅរឿងមរណមាតាមួយផ្នែក ដែលបានបោះពុម្ពផ្សាយដោយវិជ្ជាស្ថានពុទ្ឋសាសនបណ្ឌិតកម្ពុជា។
តស់!! សូមអញ្ជើញទស្សនាដោយមេត្រី!
រំដួលលិចទឹក រំដួលលិចទឹក Reviewed by slm on 3:57 AM Rating: 5

No comments:

Powered by Blogger.