Comments

ប្រវត្តិមួយសតវត្សរ៌នៃរបាំព្រះរាជទ្រព្យ និងល្ខោនខោល

កាលពីរាត្រីថ្ងៃព្រហស្បត៌ ១១រោច ខែអស្សុជ ព.ស.២៥៦០
ត្រូវនឹងថ្ងៃទី ២៧ ខែតុលា គ.ស. ២០១៦  នាសាលសន្និសីទចតុម្មុខ មានការសម្តែងរបាំព្រះរាជទ្រព្យ និងល្ខោនខោលក្នុងទម្រង់ក្បាច់បុរាណ កាលពីមួយសតវត្សរ៌មុន ក្នុងរជ្ជកាលហ្លួងព្រះស៊ីសុវត្ថិ។ 

ក្រៅពីគោលបំណងក្នុងការរំលឹក កម្មវិធីនេះក៏ជាការសម្តែងថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសខួប១២ព្រះវស្សានៃការយាងគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះអង្គ នាថ្ងៃទី២៩ ខែតុលា ផងដែរ។

ព្រះករុណាព្រះបាទ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះអង្គទាំងទ្វេរក៏សព្វព្រះរាជហរទ៌យ ទស្សនាការសម្តែងនេះដោយផ្ទាល់ព្រះអង្គផងដែរ។

កម្មវិធីនេះដឹកនាំ និងរៀបចំដោយ សម្តេចព្រះរាជបុត្រីព្រះរាម នរោត្តម បុប្ជាទេវី

ប្រវត្តិមួយសតវត្សរ៌នៃរបាំព្រះរាជទ្រព្យ និងល្ខោនខោល ប្រវត្តិមួយសតវត្សរ៌នៃរបាំព្រះរាជទ្រព្យ និងល្ខោនខោល Reviewed by slm on 7:21 PM Rating: 5

No comments:

Powered by Blogger.