ទិដ្ឋភាពរួមនាខួប៦៣ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិកម្ពុជា ៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០១៦
ខួប៦៣ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិកម្ពុជា ៩ វិច្ឆិកា ១៩៥៣-២០១៦
ដំណើរយាងដល់របស់ព្រះមហាក្សត្រកម្ពុជានាវិមានឯករាជ្យ
ភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា, នាថ្ងៃទី៩
ខែវិច្ឆិកា ឆ្នាំ២០១៦
ព្រះអាទិត្យរះខ្ពស់សន្លឹម
ប្រជាពលរដ្ឋក្មេងចាស់ មន្ត្រីរាជការ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល អង្គទូត
រាជទូតប្រចាំព្រះរាជាណាចក្រកម្ពុជា បានជួបជុំមូលមីគ្នា
នាវិមានឯករាជ្យកម្ពុជាដែលស្ថិតនៅកណ្តាលរាជធានី ភ្នំពេញ។ ម៉ោង៨ព្រឹក
ព្រះមហាក្សត្រព្រះបាទបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា
ទ្រង់ស្តេចយាងដល់ ដោយមានការចាំទទួលបដិសណ្ឋារកិច្ចពីសំណាក់សម្តេចពញាចក្រី ហេង សំរិន
និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងមន្ត្រី អ្នកមុខអ្នកការផ្សេងៗទៀត។
មុននឹងចាប់ផ្តើមកម្មវិធីគោរពវិញ្ញាណក្ខន្ឋ
និងអុជទៀនជ័យ
ព្រះមហាក្សត្រកម្ពុជាបានយាងសម្តែងបដិសណ្ឋារ កិច្ចជាមួយមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល
និងអង្គទូត រាជទូតជាដើម។ បន្ទាប់មកព្រះអង្គស្តេចយាងគោរពភ្លេង ជាតិ
រួចបន្តព្រះរាជដំណើរឡើងលើវិមានឯករាជ្យ ដើម្បីគោរពវិញ្ញាណក្ខន្ឋ និងអុជទៀនជ័យរំលឹកដល់ការទទួល បានឯករាជ្យរបស់កម្ពុជា។
សម្តេចសង្ឃ និងមន្ត្រីសង្ឃថ្នាក់កំពូលៗរបស់ប្រទេសសូត្រធម៌ថ្វាយការគោរព ដល់បុព្វបុរស។
បន្តមកទៀត
គឺជាការបង្អោះប៉ោងៗ និងសត្វព្រាបស ដែលតំណាងឲ្សសេចក្តីសុខ និងសន្តិភាព។
ក្រោយចប់ពិធីទាំងនេះ
ព្រះមហាក្សត្រ អមដំណើរដោយមេទ័ពកម្ពុជា បានយាងសួរសុខទុក្ខប្រជារាស្ត្រទូទៅ
មន្ត្រីរាជការថ្នាក់កណ្តាល និងសិស្សានុសិស្ស
ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់ ព្រះរាជាណាចក្រកម្ពុជា។
កម្មវិធីបានប្រារព្ឋទៅយ៉ាងរីករាយក្រោមការសារទពីប្រជារាស្ត្រទូទៅ។
ម៉ោងប្រហែលជា៩ព្រឹក
កម្មវិធីត្រូវបានបញ្ចប់ ហើយព្រះមហាក្សត្រកម្ពុជា
ស្តេចយាងនិវត្តន៍ត្រឡប់ទៅ ព្រះបរមរាជវាំងវិញក្រោមបរិយាកាសយ៉ាងរីករាយ។
តាមទម្លាប់នៃកម្មវិធី
ទៀនជ័យត្រូវអុជទុករយៈពេល៣ថ្ងៃ។ ចាប់ផ្តើមនៅថ្ងៃទី៩ ខែវិច្ឆិកា ពេលព្រឹក
ហើយនឹង ពន្លត់វិញនៅថ្ងៃទី១១ វេលាម៉ោង ១៥រសៀល ដោយព្រះមហាក្សត្រកម្ពុជា (ឬព្រះរាជតំណាងរបស់ព្រះអង្គ ក្នុងករណីចាំបាច់ណាមួយ)។
ព្រះមហាក្សត្រយាងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធ
ព្រះរាជាណាចក្រកម្ពុជាទទួលបានឯករាជ្យពេញលេញពីអាណានិគមបារាំងនាថ្ងៃទី៩
ខែវិច្ឆិកា ឆ្នាំ១៩៥៣ (គិតមកដល់ពេលនេះមានរយៈពេល៦៣ឆ្នាំ)
ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។
ដោយសារស្នាព្រហស្ថនេះ ព្រះអង្គត្រូវបានប្រជារាស្រ្តគោរព ស្រលាញ់ និងថ្វាយព្រះនាមថា
ជាព្រះបិតាឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។
សូមកូនខ្មែររួមគ្នាថែកម្ពុជាឲ្យបានរីកចម្រើនជាដរាបតទៅ!!!
ដំណើរយាងត្រឡប់វិញរបស់ព្រះមហាក្សត្រកម្ពុជា
ទិដ្ឋភាពរួមនាខួប៦៣ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិកម្ពុជា ៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០១៦
Reviewed by slm
on
1:43 AM
Rating:

No comments:
Post a Comment