ស្ថានីយ៍ទូរទស្សន៍ហង្សមាស HDTV ប្រកាសផលិតខ្សែភាពយន្តភាគខ្មែរលើកដំបូងរបស់ខ្លួន?
ប្រហែលមួយសប្តាហ៍មុន
ក្នុងទំព័រ Face
Book ផ្លូវការរបស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស
បានបង្ហោះរូបភាព មួយសន្លឹកដែលមានកំពូលតារាចម្រៀងទាំង៦របស់ផលិតកម្មនេះគឺ លោក ព្រាប
សុវត្ថិ លោក ឆន សុវណ្ណរាជ លោក ណុប បាយ៉ារិទ្ឋិ កញ្ញា ឧក សុគន្ឋកញ្ញា កញ្ញា សុគន្ឋ
និសា និងអ្នកនាង ពេជ្រ សោភា។ ភ្ជាប់ជាមួយ Caption លើរូបភាពដែលមានតារាប្រុសស្រីទាំង៦រូបនោះ ដោយសរសេរថា “ ធ្លាប់គិតទេ បើតារាចម្រៀងដែល ជា IDOL របស់លោកអ្នកមកសម្ដែងជាតួអង្គក្នុងខ្សែភាពយន្តភាគមួយ
ល្អយ៉ាងណាទៅ? សូមចូលរួមផ្គូផ្គងថា តើ
IDOL របស់លោកអ្នកមួយគូណា សាកសមជាងគេក្នុងការចាប់ដៃគ្នាធ្វើជាតួឯកក្នុងខ្សែភាពយន្តភាគរបស់ ស្ថានីយ៍ទូរទស្សន៍ហង្សមាស
HDTV ?”
វាជាដំណឹងល្អមួយសម្រាប់មហា
Fan របស់ស្ថានីយ៍ទូរទស្សន៍មួយនេះ បន្ទាប់ពីស្ថានីយ៍ទូរទស្សន៍ស្ទើតែ ទាំងអស់របស់កម្ពុជាបានផលិតខ្សែភាពយន្តភាគខ្មែរសម្រាប់ចាក់ផ្សាយក្នុងម៉ោងមាស
(ម៉ោងដែលមានមនុស្ស មើលច្រើន) រួចមកហើយ ដើម្បីលើកស្ទួយខ្សែភាពយន្តភាគខ្មែរស្របតាមការប្រកាសរបស់ក្រសួងពត៌មាន
នា ពេលកន្លងមក។
ពិត
ឬមិនពិត មានតែរង់ចាំទស្សនាតែប៉ុណ្ណោះ!
គួរអាន
៖ ទស្សនិកជនភាគច្រើនបានរិះគន់លើស្ថានីយ៍ទូរទស្សន៍ហង្សមាស HDTV
ថាមានការយឺតយ៉ាវមិន ព្រមផលិតខ្សែភាពយន្តភាគខ្មែរ បន្ទាប់ពីស្ថានីយ៍ទូរទស្សន៍កម្ពុជាទាំងអស់បានផលិត
និងចាក់ផ្សាយខ្សែភាព យន្តភាគខ្មែរ ដោយស្ថានីយ៍ទូរទស្សន៍ខ្លះបានចាក់បញ្ចាំង ចប់២
ទៅ៣រឿង រួចមកហើយ៕
ស្ថានីយ៍ទូរទស្សន៍ហង្សមាស HDTV ប្រកាសផលិតខ្សែភាពយន្តភាគខ្មែរលើកដំបូងរបស់ខ្លួន?
Reviewed by slm
on
7:18 PM
Rating:

No comments:
Post a Comment